ខេត្តកែប៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំ
ពិនិត្យផ្គូរផ្គង និងវាយតម្លៃលើកការរៀបចំ
និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាង កើនឡើង
និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដឹកនាំដោយ លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
និងលោក រស់ វណ្ណារិទ្ធ ប្រធានការិយាល័យ សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋថ្នាក់ជាតិនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្ដិរដ្ឋ និងចំណូលមិន មែនសារពើពន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រួមទាំងមានការចូលរួមពីលោក
លោកស្រីប្រធាន អនុប្រធាមន្ទីរ អភិបាលរង ក្រុង ស្រុក និងមន្រ្តីជំនាញនៃមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណ ៧០នាក់។